អ្នកគាំទ្របាល់ទាត់កម្ពុជា ចង់អោយចាន់វឌ្ឍនាកា ត្រឡប់មកលេងនៅកម្ពុជាវិញ
អ្នកគាំទ្របាល់ទាត់កម្ពុជាមួយចំនួន សម្ដែងការមិនពេញចិត្តចំពោះការមិនអាចបង្ហាញខ្លួនរបស់ចាន់ វឌ្ឍនាកា សម្រាប់ការប្រកួតផ្លូវការរបស់ Fujieda MYFC
អស់រយៈពេលជាច្រើនសប្ដាហ៍មកហើយដែលចាន់ វាឌ្ឍនាកា នៅអង្គុយកៅអីបម្រុង មិនបានចូលលេងក្នុងទីលាន នៃការប្រកួតផ្លូវការរបស់ Fujieda MYFC ដែលជាក្លឹបលេងនៅលីគលំដាប់ទីបីរបស់ជប៉ុន។ អ្នកគាំទ្ររបស់កម្ពុជាទាំងក្មេងចាស់ ប្រុស ស្រី ម្នាក់ៗនៅតែទន្ទឹងរង់ចាំថាតើ ពេលណាទើបចាន់ វឌ្ឍនាការ អាចចូលលេងបានទៅ? ការទន្ទឹងរង់ចាំពីមួយប្រកួត ទៅមួយប្រកួត ហាក់ដូចជាយូទៅៗ មិនឃើញចូលលេង ធ្វអោយអ្នកគាំទ្រមួយចំនួនបញ្ចេញមតិយោបល់រៀងៗខ្លួន រហូតដល់អ្នកខ្លះបានហៅ វឌ្ឍនាកា អោយត្រឡប់មកវិញទៀតផង!
Pls come back Chan Vatanaka. You are our greatest player. There is no reason why you are out of the list or substitute with no chance to play to play like. In this match 6 two forward substitutes were replaced but was still not you. In their you may be the very last choice. M really upset for this.
This club will never wine if you are not allowed to play. Coming back
This club will never wine if you are not allowed to play. Coming back
គឺជាខូមិន របស់អ្នកគាំទ្រម្នាក់ដែលចង់អោយកីឡាករម្ចាស់ស្បែកជើងមាស និងកីឡាករលេងល្អប្រចាំលីគកំពូលកម្ពុជាម្នាក់នេះត្រឡប់មកវិញ ដើម្បីបន្តភាពខ្លាំងរបស់ខ្លួន នៅលើទឹកដីកំណើតយើងវិញ!
យ៉ាងណាម៉ិញ ការប្រកួតលីគទី៣ របស់ជប៉ុនទើបតែធ្វើដំណើរបាន៦ សប្តាហ៍ប៉ុណ្ណោះ គឺនៅសល់ពេលវេលាច្រើនទៀត ដែលចាន់វឌ្ឍនាកា ត្រូវឈោងចាប់ឱកាសក្នុងការដង្ដើមអោយបានដំណែងកីឡាករជម្រើស ១១ នាកដំបូង ដែលកីឡាគឺបែបនេះ មានតែការខិតខំប្រឹងទេ ដែលអាចនាំអោយខ្លួនឯងខ្លាំង និងអាចប្រជែងជាមួយគេបាន ដូចនេះយើងទាំងអស់គ្នាមានតែរង់ចាំមើលទាំងអស់គ្នាថា តើចាន់ វឌ្ឍនាកា អាចជំនះទឹកចិត្តគ្រូបង្វឹក និងឈោងចាប់ដំណែង១១នាក់ ដំបូងបានទេ?

មកវិញមក
ReplyDelete