អស្ចារ្យកីឡាដ្ឋាន របស់ក្រុមបាល់ទាត់អាស៊ី អឺរ៉ុប អាចទទួលអ្នកគាំទ្របានរហូតដល់១ម៉ឺននាក់
ក្លិបកីឡាបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត សមាជិកក្នុងលីកកំពូលកម្ពុជាក៏ត្រៀមលក្ខណៈក្នុងការសាងសង់កីឡដ្ឋានផ្ទាល់ខ្លួនផងដែរ បើតាមប្រភពដែលបានចេញផ្សាយតាមគេហទំព័រហ្វេសប៊ូកផ្លូវការរបស់ក្លិបបាល់ទាត់អាស៊ីអឺរ៉ុប កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។
ខ្លឹមសារនៃសេចក្តីជូនដំណឹងនោះគឺ៖ «គណៈគ្រប់គ្រង នៃសកលវិទ្យាល័យអាស៊ីអឺរ៉ុប បានចុះពិនិត្យការដ្ឋានដែលត្រៀមក្នុងការសាងសង់កីឡដ្ឋាន AEU លើផ្ទៃដីជាង៤ម៉ឺន ម៉ែត្រការ៉េ ហើយកីឡដ្ឋាននេះទៀតសោតមានទីតាំងនៅលើទឹកដីអរិយក្សត្រ ពោលគឺនៅខាងកើតកំពង់ដរស្វាយជ្រុំ»។

បើតាមការបញ្ជាក់ពី លោក ម៉ែន ពិសិដ្ឋ អ្នកចាត់ការទូទៅនៃក្លិបអាស៊ីអឺរ៉ុបយូណាយធីត ដែលបានបង្ហើបនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន អោយដឹងថាមកទល់ពេលនេះដំណើរការនៃការសាងសង់កីឡដ្ឋានគឺបានប្រមាណជិត ៥០ ភាគរយហើយ ខណៈកីឡដ្ឋានមួយនេះអាចនឹងរួចរាល់ទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតផ្លូវការ នៅរដូវកាលក្រោយ។
គួររំលឹកថាកីឡដ្ឋាន អាស៊ីអឺរ៉ុបយូណាយធីត បានគ្រោងដំណើរការសាងសង់កាលពីចុងឆ្នាំ ២០១៥ តែក្រោយមកបានផ្អាកការសាងសង់ រហូតដល់ចុងឆ្នាំ ២០១៦ ទើបបន្តការសាងសង់ឡើងវិញរហូតមកទល់បច្ចុប្បន្ននេះ។

កីឡដ្ឋានបាល់ទាត់អាស៊ីអឺរ៉ុបត្រៀមស្វាគមន៍អ្នកគាំទ្រ ១ម៉ឺននាក់

No comments:

Post a Comment