អតីតអធិរាជគុនខ្មែរ អេ ភូថង ប្រកាសឡើងរេញជាថ្មី ដើម្បីវាយយកប្រាក់ជួយមន្ទីពេទ្យគន្ធបុប្ផា 
លោកអេ ភូថង អតីតកីឡាប្រដាល់ដ៏ល្បីល្បាញបំផុតនៅកម្ពុជា ដែលសព្វថ្ងៃបានក្លាយជាគ្រូបង្វឹកទៅហើយនោះ បានប្រកាសពីបំណងក្នុងការឡើងរេញប្រកួតជាថ្មី ដើម្បីវាយយកប្រាក់តម្លៃខ្លួនជួយមន្ទីពេទ្យគន្ធបុប្ផា។
លោក អេ ភូថង ឬហៅថា អេ គឺជាកីឡាករម្នាក់ដែលល្បីល្បាញបំផុត តែជីវភាពហាក់មិនសមជាមួយកេរ្តិ៍ឈ្មោះប៉ុន្មានឡើយ តែរូបលោកមានចិត្ត មានបេះដូងក្នុងការជួយ ដល់កីឡាករក្រីក្រ និងក្មេងទុរគត (មើលវីដេអូខាងក្រោម)។ 
 ​
យោងតាមបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និងជាមួយបុស្តិ៍ទូរទស្សន៍ PNN អ្នកប្រដាល់វ័យ៤៣ឆ្នាំរូបនេះ បានឲ្យដឹងថា ខ្លួននឹងឡើងសង្វៀនប្រកួតម្តងទៀត ដោយត្រូវប៉ះជាមួយអ្នកប្រដាល់មកថៃ ដើម្បីរៃអង្គាសថវិកាដែលបានមកពីការប្រកួត ក្នុងការជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។
យ៉ាងណាមិញ គេពុំទាន់ដឹងថា គូប្រកួតដែលមកថៃនោះមានឈ្មោះអ្វី និងទម្ងន់ប៉ុន្មាននៅឡើយទេ ដោយក្នុងនោះ អេ ភូថង បានបញ្ជាក់ថា គេមិនដែលយកក្មេងមកវ៉ៃជាមួយចាស់នោះទេ។
គួរឲ្យដឹងថា អេ ភូថង ខកខានប្រកួតជាយូរណាស់មកហើយ ដោយសារខ្លួនបានប្តូរអាជីព ទៅជាគ្រូបង្ហាត់ប្រដាល់វិញម្តង។
ចំពោះការប្រកួតខាងមុខនេះ អេ ភូថង បាននិយាយថា បើទោះជាមានវ័យកាន់តែជ្រែ និងខ្លួនប្រាណជ្រាយបន្តិចមែន ប៉ុន្តែខ្លួននឹងខំប្រឹងយ៉ាងណាប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យយុវជនជំនាន់ក្រោយមើលឃើញពីគុណតម្លៃនៃការលេងកីឡា៕

អតីតអធិរាជគុនខ្មែរ អេ ភូថង ប្រកាសឡើងរេញប្រកួតអន្តរជាតិនឹងកីឡាករថៃ យកប្រាក់តម្លៃខ្លួនបរិច្ចាគដល់ គន្ធបុប្ផា

No comments:

Post a Comment