អតីតអធិរាជគុនខ្មែរ អេ ភូថង ប្រកាសឡើងរេញជាថ្មី ដើម្បីវាយយកប្រាក់ជួយមន្ទីពេទ្យគន្ធបុប្ផា 
លោកអេ ភូថង អតីតកីឡាប្រដាល់ដ៏ល្បីល្បាញបំផុតនៅកម្ពុជា ដែលសព្វថ្ងៃបានក្លាយជាគ្រូបង្វឹកទៅហើយនោះ បានប្រកាសពីបំណងក្នុងការឡើងរេញប្រកួតជាថ្មី ដើម្បីវាយយកប្រាក់តម្លៃខ្លួនជួយមន្ទីពេទ្យគន្ធបុប្ផា។
លោក អេ ភូថង ឬហៅថា អេ គឺជាកីឡាករម្នាក់ដែលល្បីល្បាញបំផុត តែជីវភាពហាក់មិនសមជាមួយកេរ្តិ៍ឈ្មោះប៉ុន្មានឡើយ តែរូបលោកមានចិត្ត មានបេះដូងក្នុងការជួយ ដល់កីឡាករក្រីក្រ និងក្មេងទុរគត (មើលវីដេអូខាងក្រោម)។ 
 ​
យោងតាមបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និងជាមួយបុស្តិ៍ទូរទស្សន៍ PNN អ្នកប្រដាល់វ័យ៤៣ឆ្នាំរូបនេះ បានឲ្យដឹងថា ខ្លួននឹងឡើងសង្វៀនប្រកួតម្តងទៀត ដោយត្រូវប៉ះជាមួយអ្នកប្រដាល់មកថៃ ដើម្បីរៃអង្គាសថវិកាដែលបានមកពីការប្រកួត ក្នុងការជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។
យ៉ាងណាមិញ គេពុំទាន់ដឹងថា គូប្រកួតដែលមកថៃនោះមានឈ្មោះអ្វី និងទម្ងន់ប៉ុន្មាននៅឡើយទេ ដោយក្នុងនោះ អេ ភូថង បានបញ្ជាក់ថា គេមិនដែលយកក្មេងមកវ៉ៃជាមួយចាស់នោះទេ។
គួរឲ្យដឹងថា អេ ភូថង ខកខានប្រកួតជាយូរណាស់មកហើយ ដោយសារខ្លួនបានប្តូរអាជីព ទៅជាគ្រូបង្ហាត់ប្រដាល់វិញម្តង។
ចំពោះការប្រកួតខាងមុខនេះ អេ ភូថង បាននិយាយថា បើទោះជាមានវ័យកាន់តែជ្រែ និងខ្លួនប្រាណជ្រាយបន្តិចមែន ប៉ុន្តែខ្លួននឹងខំប្រឹងយ៉ាងណាប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យយុវជនជំនាន់ក្រោយមើលឃើញពីគុណតម្លៃនៃការលេងកីឡា៕


អតីតអធិរាជគុនខ្មែរ អេ ភូថង ប្រកាសឡើងរេញប្រកួតអន្តរជាតិនឹងកីឡាករថៃ យកប្រាក់តម្លៃខ្លួនបរិច្ចាគដល់ គន្ធបុប្ផា


ក្រុមកីឡាបាល់ទះ វិសាខា ឈ្នហជើងឯកពានរង្វាន់  Leo Cup International 2017 ដែលមានបួនប្រទេសចូលរួម ក្នុងនោះមានដូចជា កម្ពុជា (ម្ចាស់ផ្ទះ) ឡាវ ថៃ និង​វៀតណាម ។

ក្រោយពីមានការប្រកួតយ៉ាងស្វិតស្វាញរួចមក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ក្រុមបាល់ទះវិសាខា ដែលពោលពេញទៅដោយកីឡាករដឍែលមានកំពស់ខ្ពស់ ពោលគឺបានយកឈ្នះគូប្រកួតជាបន្តបន្ទាប់ និងចុងក្រោយក្រុមនេះបានយកឈ្នះ ក្រុមកងពលធំអន្តរាគមន៍លេខ៣ ដែលជាក្រុមដ៏ខ្លាំនៅក្នុងប្រទេសកម្ពុជាផងដែល។
សូម​អបអរសាទរ​ដល់​ក្រុម​បាល់ទះ​វិសាខា​ ដែល​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទះ​ Leo Cup International 2017 ក្រោយ​បំបាក់​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​3​ ដោយ​ក្នុង​លទ្ធផល​ 3-0

Leo Cup International 2017 ក្រុមបាល់ទះវិសាខា ទទួលបានជើងឯក


ក្រុមកីឡាការិនីបាល់ទាត់កម្ពុជាបានកំបាក់ក្រុមខ្លាំងសឹង្ហបូរី ក្នុងជំនួបដំបូងនៃពាកនរង្វាន់ AFF U15 GIRLS' CHAMPIONSHIP 2017 ដែលធ្វើនៅប្រទេសឡាវ ។ បើតាមវីដេអូ ផ្សាយផ្ទាល់របស់សហព័ន្ធបាល់ទាត់កម្ពុជា ដែលធ្វើការផ្សាយពីប្រទេសឡាវយើងឃើញថា ក្រុមបាល់ទាត់កម្ពុជា បានគាបសង្កត់សិង្ហបូរីស្ទើតែគ្រប់ពេល មុននឹងរកជ័យជំនះនៅចុងម៉ោង។

ជាការប្រកួតដ៏សំខាន់ផងនោះ ពេលនេះកម្ពុជាមាន៣ពិន្ទុដ៏មានសារៈសំខាន់ ខណៈកាប្រកួតបន្ទាប់ ក្រុមកីឡាការិនី អាយុក្រោម១៥ឆ្នាំកម្ពុជា ត្រូវជួបជាមួយក្រុម ហ្វីលីពីន នាថ្ងៃ១១ខែឧសភា ខាងមុខ។




AFF U15 GIRLS' CHAMPIONSHIP 2017 កម្ពុជា ឈ្នះ សឹង្ហបុរី ២ទល់នឹង១

កីឡាករកូន ខ្មែរ អាមេរិក ម្នាក់ឈ្មោះ  យន់ យូរ៉ុង ​មាន​កំណើត​កើត​ជា​នៅភ្នំពេញ ឆ្នាំ២០០២ យុវជន យន់ យូរ៉ុង នឹង​ឈាន​ដល់​វ័យ​១៥​ឆ្នាំនៅខែកក្កដា ហើយ​សង្ឃឹម​ថា នឹងទទួលបាន​ឱកាស​ជួយ​ក្រុម U15 ទាន់​​ព្រឹត្តិការណ៍ AFF U15 Championship 2017 នៅ​ប្រទេស​ថៃ។ គេ​ក៏​ធ្លាប់​មក​ហ្វឹកហាត់​ជាមួយនឹងក្រុមយុវជន​អាយុក្រោម១៥ឆ្នាំកម្ពុជា ដែល​កាលនោះ​ដឹកនាំដោយ​លោក មាស សំអឿន មួយរយៈ​ខ្លីដែរ​អំឡុង​វិស្សមកាល ឆ្នាំ២០១៦។


លោក យន់ វង់រ័ត្ម ឪពុកយុវជន យន់ យូរ៉ុង ជឿជាក់ថា កូនប្រុសរបស់លោកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរួមជួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ ប្រសិនបើគេទទួលបានឱកាសចូលធ្វើតេស្ដ។

អតីតគ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា សម័យគ្រូបង្វឹកអាល្លឺម៉ង់ Joachim Fickert និង គ្រូអូស្ត្រាលី Scott O'Donell ប្រាប់ Keila Daily ថា កូនរបស់លោកមានជំនាញល្បឿន និង ពូកែទាត់បញ្ចូលទី។ ជាក់ស្ដែង នៅឆ្នាំ២០១៦ យុវជនវ័យ១៤ឆ្នាំរូបនេះទាត់បញ្ចូលទី១៤គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន១៥លើក ជួយឲ្យក្រុមសាលា Lindbergh Middle School ឈ្នះជើងឯក High School ប្រចាំក្រុង Long Beach រដ្ឋ California សហរដ្ឋ អាមេរិក ហើយរូបគេផ្ទាល់បានឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ ឬ MVP Award។




ប្រភពព័ត៌មាន កីឡាដេលី

កីឡាករបាល់ទាត់ វ័យ១៤ឆ្នាំ ធ្លាប់ជាប់ MVP Award នៅអាមេរិក ចង់មកជួយជម្រើសជាតិកម្ពុជា

និស្សិតជនជាតិអុីរ៉ង់ម្នាកឈ្មោះ Parastesh កំពុងល្បីល្បាញពេញប្រទេស អុីរ៉ង់ និងបណ្ដាញសង្គមនានាពាសពេញពិភពលោក ដោយសារតែមុខមាត់ស្រដៀងទៅនឹងកីឡាករ Messi ដែលជាកំពូលកីឡាកររបស់ Bacelona និងជាជម្រើសជាតិអាហ្ស់ទីន។

បើតាមប្រភពDaily Mail យុវជនឈ្មោះ Parastesh ចាប់ផ្ដើមធ្វើខ្លួនដូច Messi គឺចាប់តាំងពី បីខែមុនម្ល៉េះ ពោលគឺបន្ទាប់ពីឪពុករបស់គេ អោយពាក់អាវរបស់កីឡាករ Messi ។
ដោយមានមុខមាត់ពីធម្មជាតិដូចទៅនឹងកីឡាករ messi ផងនោះ Parastesh ក៏ចាប់ផ្ដើមបណ្ដុះពុកមាត់ និងធ្វើខ្លួនដូច Messi ដែលធ្វើអោយមានមនុស្សយ៉ាងច្រើនសុំថតជាមួយ ។​ មិនតែប៉ុណ្ណោះរូបគេត្រូវបានក្រុមហ៊ុនផ្សព្វផ្សាយធំៗ នៅប្រទេសអុីរ៉ង់ បានទាក់ទងផ្សាយពាណិជ្ជកម្មអោយពួកគេទៀតផង។

តោះយើងមកមើលមុខមាត់របស់យុវជន Parastesh ថាតើរូបគេដូចទៅនឹង Messi ប៉ុណ្ណា?


មុខមាត់ដូច Messi ពេក និស្សិតជនជាតិអុីរ៉ង់ម្នាក់ត្រូវបានគេអញ្ជើញធ្វើតារាម៉ូដែល


បើសិនយើងស្ដាប់ទៅហាក់ដូចកំប្លែងបន្តិច តែនេះជារឿងរ៉ាវដែលកើតឡើងជាយូមកហើយក្នុងពិភពបាល់ទាត់ ។ យ៉ាងណាថ្ងៃនេះ Football TV សូមយកនូវរឿងរ៉ាវខ្លះៗដែលទាក់ទងទៅនឹងកីឡាករចាន់ វឌ្ឍនាកា ដែលកំពុងប្រកបអាជីពនៅប្រទេសជប៉ុន ពោលគឺកីឡាករ ចាន់ វឌ្ឍនាកា កំពុងជាប់កុងត្រា លក្ខណៈខ្ចីជើង របស់ក្លឹប Fujieda MYFC ដែលជាក្លឹប លេងនៅលីគលំដាប់ទី៣ របស់ជប៉ុន។

បើទោះបីជា ចាន់ វឌ្ឍាកា គឺជាកីឡាករជនជាតិខ្មែរតែម្នាក់គត់ ដែលបានទៅប្រកបអាជីពនៅជប៉ុន និងទទួលបានតម្លៃខ្លួនខ្ទង់ម៉ឺនដុល្លា ក្នុងមួយខែក៏ដោយ ក៏នៅពេលនេះអ្នកគាំទ្រ ចាន់ វឌ្ឍនាកា ហាក់មិនទាន់ពេញចិត្តនៅឡើយ ដោយមានអ្នកខ្លះចងង់ទារកីឡាករជើងស៊ុត និងជាម្ចាស់ស្បែកជើងមាស រូបនេះត្រឡប់មកវិញ ដោយមូលហេតុក្លឹប Fujieda តែងតែដាក់កីឡាកររូបនេះនៅកៅអិបម្រុង។ 
ខាងក្រោមនេះគឺជា ខូមិន របស់អ្នកគាំទ្រ ចាន់ វឌ្ឍនា 

រឿងរ៉ាវ Fujieda MYFC ខ្ចី វឌ្ឍនាកា ពេលនេះអ្នកគាំទ្រចង់ទារត្រឡប់មកវិញ ព្រោះខឹងមិនដាក់អោយលេង

ព័ត៌មានខ្លីជុំវិញលទ្ធផលការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា សប្ដាហ៍ទី១០
ការប្រកួតលីគកំពូលកម្ពុជា មកដល់ថ្ងៃទី០៨ ខែឧសភា នេះគឺបាន១០សប្ដាហ៍រួចមកហើយ ដែលក្រុមនីមួយៗត្រូវប្រកួតប្រជែងដើម្បីឈរ TOP4 ដើម្បីមានឱកាស ប្រកួតខ្វែងដើម្បីជើងឯក។
ថ្ងៃនេះ Football TV សូមលើកយកលទ្ធផល នៃការប្រកួតថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មកជម្រាបជូនប្រិយមិត្តជ្រាបដូចខាងក្រោម៖
ថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧
ក្រសួងការពារជាតិ​ ៣-២ ភ្នំពេញ​ក្រោន​


ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ១-៣ ណាហ្គាវើល​ 


លទ្ធផលថ្ងៃអាទិត្យ ទី០៨ ខែ ឧសភា ឆ្នាំ២០១៧
វេស្ទើន​ភ្នំពេញ​ ១-៣ អាស៊ី​អឺរ៉ុប​  គីរីវង់​ ១-២ ប៉ូលិស​   ស៊ី​ម៉ាក់​ ១-២ បឹងកេត​
 

ព័ត៌មានខ្លីជុំវិញលទ្ធផលការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា សប្ដាហ៍ទី១០

សូមចំណាយពេល អានប្រវត្តិ លោកគ្រូ ជ័យ ប៊ុនឈឿ
និងចេករុំលេកផង សង្ឃឹមថា​ទទួលលទ្ធផល​ល្អជាច្រើន
ក្រុម​ 
ឥទ្ធិពល ខ្មែរ សូមស្នេីសុំសំណុំពរ ដល់អស់លោក លោកស្រីបងប្អូនពូមីង មិត្តក្នុងសង្គមបណ្ដាញ
ហ្វេសប៊ុកទាំងអស់គ្នា សូមជួយ ឧបត្ថម្ភជាថវិកា ដែលគ្រប់គ្នាអាចផ្ដល់ជូនចំពោ លោកគ្រូ ជ័យ ប៊ុនឈឿ 
ទំនាក់ទំនង​ ឈ្មោះហ្វេសប៊ុក Rithy Battambang
លេខទូរសព្ទ​ 0967666111ឬ 087479 222



​​ លោក​គ្រូ​ ជ័យ​ប៊ុនឈឿ​
ប្រវត្តិ​រូប​សង្ខេប​របស់​អតីត​ អាជ្ញា​កណ្តាលប្រដាល់សេរី​ លោកគ្រូ​ ជ័យ​ប៊ុនឈឿ​ កេីត​នៅ​ថ្ងៃទី​ ១៦​ ខែ​មេសា​ ឆ្នាំ​១៩៣៨​ ឥឡូវ​លោក​គ្រូ​មាន​អាយុ​ ៧៩ឆ្នាំ​ ហើយ​លោក​គ្រូ​មាន​ស្រុក​កំណើត​ នៅភូមិ​ វត្ត​លៀប​ឃុំ​ ចំការសំរោង​ស្រុក​ បាត់ដំបង​ ខេត្ត​បាត់ដំបង​ ៕​ លោក​គ្រូ​ធ្វើ​ជា​អាជ្ញាកណ្ដាល​សេរី​ តាំងពីរ​ឆ្នាំ​ ១៩៨០​ដល់ឆ្នាំ​ ២០១៤​ទេីបលោកគ្រូ​ធ្លាក់​ខ្លួន​ឈឺ​ ជាទំងន់​ ដោយ​ជំងឺ​ របស់​លោកគ្រូ​ជា​ជំងឺ​ សាច់ដុះនៅខាងក្រោយ​ភ្លៅខាង​ស្តាំ​ហេីយ​សាច់ដុះនេះបាន​វះកាត់​ រួច​មួយលេីក​ទៅហេីយ​ តែបែរជា​ដុះមកឡេីងវិញ​ទៀត៕ ឥឡូវ​នេះសាច់ដែរដុះជាលេីកទីពីរ​នេះ​ធ្វើ​ឲ្យ​លោក​គ្រូ​ដុនដាប​យ៉ាង​ខ្លាំង​ ដោយ​លោកគ្រូ​មិនមាន​ថវិការ​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ​ ដូចនេះ​យេីង​ ខ្ញុំ​ ទាំង​អស់គ្នា​ សូម​អំពាវនាវ​ ដល់សប្បុរស​ជន​ ទាំងក្នុង​និង​ក្រៅ​ប្រទេស​ សូមមេត្តា​ជួយ​បរិច្ចាក​ជា​ថវិកា​ និង​សំភារៈ​ គ្រឿង​បរិភោគ​ របស់អស់លោក​សម្បុរស​ជន​ដេម្បី​ ជួយ​លោកគ្រូ​ ជ័យ​ប៊ុនឈឿ​ នៅ​ដំណាក់​ ការចុងក្រោយ​របស់​លោកគ្រូ​ផង៕ លោកអ្នក​ សម្បុរស​ជន​ គឺ​ជា​ ឱសថ​ទិព្វ​ សំរាប់លោក​គ្រូ​ ជ័យ​ប៊ុនឈឿ​៕​ យេីងខ្ញុំជា​ក្រុម​គ្រួសារ​ សូមជូនពរ​ សប្បុរសជន​ ទាំងក្នុង​និង​ក្រៅ​ប្រទេស​ អោយ​ជួបនៅពុទ្ធ​ពរ​បួន​ប្រការ​គឺ​អាយុ​ វណ្ណៈ​ សុខ:​ ពលៈ​ បដិភាណៈ​កុំបី​ឃ្លាំងឃ្លាត​ឡើយ​ ! សូមអគុណ​ ទឹកចិត្ត​ របសយអស់​លោក​សប្បុរសជន​ ! 

លោកតា ជ័យ ប៊ុនឈឿ ព្រឹទ្ធាចារ្យកីឡាប្រដាល់ដ៏ល្បី ឈឺធ្ងន់ ត្រូវការជំនួយ

Antoine Griezmann ព្រមព្រៀង​លេងអោយ Man Utd ដោយទទួលបានប្រាក់​ឈ្នួល​២៨​ម៉ឺន​ផោន​ក្នុង​មួយ​អាទិត្យ​


ខ្សែប្រយុទ្ធបារាំង Antoine Griezmann បានយល់ព្រមមកចូលរួមជាមួយ Manchester United ពិសេសនោះគឺយល់ព្រមនូវកិច្ចព្រមព្រៀងប្រាក់ឈ្នួលប្រចាំសប្ដាហ៍ ២៨ម៉ឺនផោនក្នុងមួយសប្ដាហ៍។
បិសាចក្រហមនឹងត្រូវបង្ខំចិត្តទិញកីឡាកររូបនេះ ផ្ដាច់កុងត្រាដែលមានតម្លៃ៨៩លានផោន ដែលនៅសល់កុងត្រាបច្ចុប្បន្នរបស់ Atlético de Madrid តែយ៉ាងណាក៏ដោយខ្សែប្រយុទ្ធអន្តរជាតិបារាំង គឺជាគោលដៅកំពូលរបស់លោក Jose Mourinho ក្នុងរដូវកាលនេះ។

នេះបើតាមការចុះផ្សាយដោយគេហទំព័រដ៏ល្បីរបស់អង់គ្លេស thesun

Antoine Griezmann ព្រមព្រៀង​លេងអោយ Man Utd ដោយទទួលបានប្រាក់​ឈ្នួល​២៨​ម៉ឺន​ផោន​ក្នុង​មួយ​អាទិត្យ​

Afc cup 2017 (03-05-2017)

Today is MATCH
*AFCCUP2017
(3 May 2017)

HANOI FC (Vietnam) 🇻🇳 vs FELDA UNITED (Malaysia) 🇲🇾
6.30 PM (GMT+7)
7.30 PM (GMT+8)

JOHOR DARUL TA'ZIM (Malaysia) 🇲🇾 vs MAGWE FC (Myanmar) 🇲🇲
8.35 PM (GMT+8)
7.05 PM (GMT+6.30)
Hanoi (GMT+7) 🇻🇳
Kuala Lumpur (GMT+8) 🇲🇾
Yangon (GMT+6.30) 🇲🇲

Today is match AFC CUP 2017 (3 May 2017)