កីឡាករកូន ខ្មែរ អាមេរិក ម្នាក់ឈ្មោះ យន់ យូរ៉ុង មានកំណើតកើតជានៅភ្នំពេញ ឆ្នាំ២០០២ យុវជន យន់ យូរ៉ុង នឹងឈានដល់វ័យ១៥ឆ្នាំនៅខែកក្កដា ហើយសង្ឃឹមថា នឹងទទួលបានឱកាសជួយក្រុម U15 ទាន់ព្រឹត្តិការណ៍ AFF U15 Championship 2017 នៅប្រទេសថៃ។ គេក៏ធ្លាប់មកហ្វឹកហាត់ជាមួយនឹងក្រុមយុវជនអាយុក្រោម១៥ឆ្នាំកម្ពុជា ដែលកាលនោះដឹកនាំដោយលោក មាស សំអឿន មួយរយៈខ្លីដែរអំឡុងវិស្សមកាល ឆ្នាំ២០១៦។
លោក យន់ វង់រ័ត្ម ឪពុកយុវជន យន់ យូរ៉ុង ជឿជាក់ថា កូនប្រុសរបស់លោកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរួមជួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ ប្រសិនបើគេទទួលបានឱកាសចូលធ្វើតេស្ដ។
អតីតគ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា សម័យគ្រូបង្វឹកអាល្លឺម៉ង់ Joachim Fickert និង គ្រូអូស្ត្រាលី Scott O'Donell ប្រាប់ Keila Daily ថា កូនរបស់លោកមានជំនាញល្បឿន និង ពូកែទាត់បញ្ចូលទី។ ជាក់ស្ដែង នៅឆ្នាំ២០១៦ យុវជនវ័យ១៤ឆ្នាំរូបនេះទាត់បញ្ចូលទី១៤គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន១៥លើក ជួយឲ្យក្រុមសាលា Lindbergh Middle School ឈ្នះជើងឯក High School ប្រចាំក្រុង Long Beach រដ្ឋ California សហរដ្ឋ អាមេរិក ហើយរូបគេផ្ទាល់បានឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ ឬ MVP Award។
ប្រភពព័ត៌មាន កីឡាដេលី



No comments:
Post a Comment